អំពីមន្ទីរ

មុខងារ និងភារកិច្ច

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានមុខងារ និងភារកិច្ច ដូចតទៅ ៖

  • លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • គ្រប់គ្រងទិន្នន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍវិស័យកសិកម្ម
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិការដ្ឋ
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ ឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
  • រៀបចំកម្មវិធីបណ្ដុះបណ្ដាលនិងបំពាក់បំប៉ន ពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិក
  • ផ្សព្វផ្សាយ ជំរុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្ដាវិធានការបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យ អង្គភាពចំណុះ បណ្ដាការិយាល័យកសិកម្មក្រុង ស្រុក និងមណ្ឌលកសិកម្មឃុំ សង្កាត់
  • ផ្ដល់ការគាំទ្រនិងការផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈ សមាគមនានា និងការបង្កើតសហគមន៍អភិវឌ្ឍនានា ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីកែលម្អផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ទល់ បង្ការ និងរាយការណ៍សុំយោបល់ជាបន្ទាប់ពីរដ្ឋបាលខេត្តនិងក្រសួង នូវបណ្ដាសមាសភាព ភយន្តរាយ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែក ដែលកើតមាន
  • ធ្វើជាដៃគូដ៏ល្អនិងឱ្យមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាលមន្ទីរនានា អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត
  • ទទួលអនុវត្តភារកិច្ចផ្សេងៗដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឱ្យ
ចំនួនអ្នកចូលទស្សនា
Flag Counter