សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ២៥ មេសា ២០១៨
3,637

>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖

+ លោកប្រធានមន្ទីរ  លោកអភិបាលក្រុងសែនមនោរម្យ សមាជិកក្រុមប្រឹក្សាសង្កាត់មនោរម្យ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននាំយកថវិកាចំនួន ៦.០០០.០០០រៀល របស់សមាគមន៍មិត្តកសិកម្មកម្ពុជា ផ្ដល់ជូនក្រុមគ្រួសារសព លោក ស្វាយ សុផល ។

+ លោកស្រីអនុប្រធានមន្ទីរ លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល បានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១៥ សរណន.កសក ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការចាត់វិធានការពង្រឹងការគ្រប់គ្រងអាជីវកម្មសត្វ និងជលផល នៅសាលប្រជុំរបស់មន្ទីរកសិកម្មខេត្ត ដែលមានអ្នកចូលរួមសរុប ២៥នាក់ ស្រី ០៣នាក់ ។

+​ លោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការថវិកាយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៩-២០២១ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលមានអ្នកចូលរួមសរុប ៥០នាក់ ។

+ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមកិច្ចប្រជុំ The 26 Meeting of Sectoral Working on Livestock(ASWGL) ក្រោមអធិបតីភាពឯកឧត្តម សេង សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។

+ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំស្ដីពី ការសម្រេចចិត្តចូលរួមជាសមាជិកភាពសហភាពសហគមន៍កសិកម្ម របស់សហគមន៍កសិកម្ម កាហ្វេម្រេចមណ្ឌលគិរី ក្រោមអធិបតីភាពលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅផ្ទះសំណាក់ពេជ្រាដា ។

ចំនួនអ្នកចូលទស្សនា
Flag Counter