សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ២៧ មេសា ២០១៨
3,558

>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ មានដូចខាងក្រោម

+ លោកប្រធានមន្ទីរ លោកប្រធាន និងមន្ត្រីការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានជួបពិភាក្សាជាមួយក្រុមការងារតំណាងអង្គការ ហ្គោណេប័រប្រចាំស្រុកកោះញែក ស្តីពីផែនការយុទ្ធសាស្ត្រលើវិស័យកសិកម្ម សម្រាប់អនុវត្តខែខាងមុខលើសកម្មភាពចំបង០៤សំខាន់រួមមាន÷
១. វិស័យដាំដុះ និងបង្កើនផលិតភាពកសិកម្ម
២. វិស័យផលិតកម្មសត្វ
៣. វិស័យសហគមន៌កសិកម្ម
៤. វិស័យជលផល
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី។

+លោកអនុប្រធានមន្ទីរ និងមន្រ្តីការិ-អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្ដីពីនីតិវិធីនៃការបង្កើតនិងចុះបញ្ជីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និង សម្ព័ន្ធសហមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុក ស៉ីផាន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម។

+ លោកស្រីអនុប្រធានទទួលបន្ទុករួមការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្រ្តីការិយាល័យ និងសហការណ៍ជាមួយប្រធានការិយាល័យកសិកម្មស្រុកកោះញែក ចុះអធិការកិច្ចដេប៉ូអាជីវកម្ម លក់សម្ភារកសិកម្ម នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

>>>

ចំនួនអ្នកចូលទស្សនា
Flag Counter