សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧
ចេញ​ផ្សាយ ២៧ មេសា ២០១៨
3,544

>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ៖

+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជសណ្ដែកបាយចំនួនសរុប ២១៨គីឡូក្រាម ពូជពោត សរុបចំនួន ១០៩គីឡូក្រាម និងឯកសារបច្ចេកទេសកសិកម្មមួយចំនួនទៀត ដល់កសិករសរុបចំនួន ១០៩គ្រួសារ នៅឃុំពូជ្រៃ ដោយក្នុង ០១គ្រួសារ ទទួលបានពូជសណ្ដែកបាយចំនួន ០២គីឡូក្រាម និងពូជពោតចំនួន ០១គីឡូក្រាម ក្រោយអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល នៅសាលាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

+ លោកប្រធានមន្ទីរ និងមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រមទាំងលោកមេឃុំពូជ្រៃ ស្រុកពេជ្រាដា បានប្រគល់ថវិកាសមាគមន៍មិត្តកសិកម្មចំនួន ៣.០០០.០០០៛(បីលានរៀលគត់ )ជូនដល់លោកស្រី ឡឹក ម៉ុន អតីតមន្ត្រី នៃមន្ទីកសិកម្ម កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី រស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាគ្រួសារនៃសព លោក ញឹក ផុន អតីតមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដែលបានមរណភាពកន្លងមក ។

ចំនួនអ្នកចូលទស្សនា
Flag Counter