សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ០៩ ឧសភា ២០១៨
3,559

>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ ២០១៨ ៖

+ ថ្ងៃពុធ  ១០រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ សកម្មភាពការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី  បាន ៖
- បើកសិក្ខាសាលា ស្តីពីបញ្ហាប្រឈមលើផលិតកម្មដំណាំបន្លែ
- ចែក មងសម្រាប់ធ្វើទ្រើងបន្លែ ចំនួន២១ ដុំ
- ពូជបន្លែ ចំនួន ២១ កញ្ចប់ ក្នុង០១កញ្ចប់មាន០៦មុខ ក្នុងនោះមាន ៖ ពូជសណ្តែកកួរ, ពូជត្រសក់,ពូជត្រឡាច,ពូជននោង,ពូជម្រះ និងពូជស្ពៃចង្កិះ
- ជីសរីរាង្គ សញ្ញារូបក្ងាន សរុបចំនួន ៥២៥គីឡូក្រាម
ក្រោមធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់កសិករ ក្នុងក្រុងសែនមនោរម្យ សរុបចំនួន២១នាក់ ក្នុងនោះស្រី០៥នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ។

+ លោកប្រធានមន្ទីរ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងការប្រើប្រាស់ជីសរីរាង្គ ជាមួយតំណាងក្រុមហ៊ុន ជីសរីរាង្គ សញ្ញារូបក្ងាន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី។

ចំនួនអ្នកចូលទស្សនា
Flag Counter