ចេញផ្សាយ ១០ ឧសភា ២០១៨
3,861
>>> នៅរសៀលថ្ងៃពុធ ១០រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីបានចែក ៖
- ពូជសណ្ដែកខៀវ ចំនួនសរុប ១៦០ គីឡូក្រាម
- ពូជពោតដំណើប សរុបចំនួន ៨០ គីឡូក្រាម
- ជីសរីរាង្គសញ្ញារូបក្ងាន ចំនួន៨០បេ ស្មើនឹង ២.០០០គីឡូក្រាម
- ពូជបន្លែគ្រប់ប្រភេទនិងឯកសារ បច្ចេកទេសកសិកម្មមួយចំនួនទៀត ដល់កសិករក្នងស្រុកកែវសីមា សុរុបចំនួន ៨០ គ្រួសារ ក្នុងនោះ ៖ កសិករមកពីឃុំស្រែខ្ទុម ចំនួន៦០គ្រួសារ និងកសិករមកពីឃុំស្រែព្រះចំនួន២០គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបានពូជសណ្ដែកខៀវចំនួន០២គីឡូក្រាម ពូជពោតដំណើបចំនួន០១គី ឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងាន ចំនួន០១បេ ស្មើនឹង២៥គីឡូក្រាម ក្រោយអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល នៅសាលប្រជុំសាលា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។