សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ១១ ឧសភា ២០១៨
2,564
>>> សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ ២០១៨ ៖ + ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីដឹកនាំដោយលោក ម៉ម វាន់ដា ព្រៈរាជអាជ្ញារងបានចុៈពិនិត្យ និងចាប់ប្រមូលការសនិធិស្តុកឈើនៅក្រោយផ្សារក្រុងសែនមនោរម្យ ចំណុចនិយាមកា 0737845-1377768 ។ + នាយរងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បានចូលរួមប្រជំុនៅស្នាក់ការWSCស្តីអំពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងនៃការប្រែប្រួលអាកាសធាតុនៅតំបន់គោលដៅគម្រោងរបៀងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ ។ + នាយសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ និងមន្ត្រីគំរោងរបៀងអភិរក្សជីវចំរុះ បានចុះទៅសហគមន៍ អូរចុងណាច ភូមិមេប៉ៃ ឃុំពូជ្រៃដើម្បីជ្រើសរើស សមាជិកសហគមន៍ចំនួន ១៥គ្រួសារ អោយធ្វើកសិរុក្ខកម្ម និងចិញ្ចីមសត្វ ក្នុងបំណងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍ ។ + មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ បានសហការជាមួយកងរាជអាវុធហត្ថខេត្តចាប់ឃាត់បានរថយន្តម៉ាក camry ហើមគ្មានស្លាកលេខដឹកឈើអា ០១គ្រឿង នៅចំនុច km40 ភូមិ ត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា និងបាននាំយករថយន្តមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា ។
ចំនួនអ្នកចូលទស្សនា
Flag Counter