សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ថ្ងៃទី​​ ២២ ខែ ឧសភា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ២២ ឧសភា ២០១៨
2,509
>>> សកម្មភាពរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ថ្ងៃទី​​ ២២ ខែ ឧសភា ឆ្នាំ ២០១៨ ៖ + ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោកអនុប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយលោកអនុប្រធានកសិកម្មស្រុកកោះញែក អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ព្យាបាលសត្វគោ/ក្របីរបស់ប្រជាពលរដ្ឋដែលសង្ស័យកើតជំងឺសារទឹក/បូសខ្យល់ នៅភូមិមេមុំ(រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ចាក់ថ្នាំព្យាបាលសត្វបានសរុបចំនួន ៤២ក្បាល (ក្របី ១៥ក្បាល) និងបានបាញ់ថ្នាំសំលាប់មេរោគ(TH4) បានចំនួន៣២ក្រោល។
ចំនួនអ្នកចូលទស្សនា
Flag Counter