សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ២២ ខែ ឧសភា ឆ្នាំ ២០១៨​
ចេញ​ផ្សាយ ២៣ ឧសភា ២០១៨
2,537
>>> សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ២២ ខែ ឧសភា ឆ្នាំ ២០១៨ ៖ + នាយផ្នែក នាយរងផ្នែករដ្ឋបាលព្រៃឈេីសែនមនោរម្យ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈេី បានចាប់ឃាត់រថយន្តចំនួន ០២គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌ស និងព័ណ៌សំបកឪឡឹង ដឹកជញ្ជូនឈើអារប្រភេទលេខ១ (ចំនួនពុំទាន់បានវាស់វែង) ដែលស្ថិតនៅមុខថ្នាលបណ្ដុះកូនឈើនៅភូមិចំការចំកាតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បច្ចុប្បន្នវត្ថុតាងបាននាំយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ។ + នាយផ្នែករដ្ឋបាលព្រៃឈេីកោះញែក បានទទួលវត្ថុតាងនៃបទល្មើសព្រៃឈើ ពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី នូវរថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌សំបកឪឡឹង ផ្ទុកឈើអារលេខ១ ស្រឡៅ ចំនួន ០៦ដុំ កំពុងវាស់វែង និងរថយន្តចំនួន ០២គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌ស និងព័ណ៌លឿង(ពុំមាផ្ទុកឈើទេ)និងឈើអារសន្និធិលេខ១ ស្រឡៅ ចំនួន ២០ដុំ ផ្សេងទៀត កុំពុងវាស់វែង បច្ចុប្បន្នវត្ថុតាងបាននាំយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកោះញែក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ។
ចំនួនអ្នកចូលទស្សនា
Flag Counter