សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ២៤ ខែ ឧសភា ឆ្នាំ ២០១៨​
ចេញ​ផ្សាយ ២៥ ឧសភា ២០១៨
2,510
>>> សកម្មភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈេី ថ្ងៃទី​ ២៤ ខែ ឧសភា ឆ្នាំ ២០១៨ ៖ ថ្ងៃព្រហស្បតិ៍ ១០កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៨ + នាយសង្កាត់រដ្ឋបាលព្រៃឈេីសែនមនោរម្យ និងមន្ត្រីគម្រោងងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ បានចុះទៅសហគមន៍អូចុងណាច ភូមិមេប៉ៃ ឃុំពូជ្រៃដើម្បីតាមដានកាសំអាតកូនឈើដំណុះពីធម្មជាតិនិងកូនឈើដាំនៅឆ្នាំ២០១៦ និង ២០១៧ ។ + មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈេីសែនមនោរម្យ និងជាមន្ត្រីសមភាគីជាមួយអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីក្រុមចុះល្បាតក្នុងតំបន់ព្រៃការពារដល់មន្រ្តីឧទ្យានរក្សនឹងមន្រ្តីអង្គការWWFទាំងអស់ដែលធ្វើការនៅគម្រោងព្រៃការពារ ។ + នាយរងខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី បានចូលរួម អបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។ + ចំពោះបញ្ហាបទល្មើសព្រៃឈើគឺ មានសភាពស្ងៀមស្ងាត់ នឹង បានចាត់អោយផ្នែករដ្ឋបាលព្រៃឈើទាំងបី ពង្រឹងការគ្រប់គ្រងបទល្មើសព្រៃឈើនៅក្នុងដែនសមត្តិកិច្ចគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ ជាពិសេស បានចាត់ឲ្យលោកនាយផ្នែករដ្ឋបាលសែនមនោរម្យ ចុះត្រួតពនិត្យក្រុមហ៊ុន លឹមរ៉ូយ៉ាល់ និងតាមដាន បទល្មើសព្រៃឈើជុំវិញក្រុមហ៊ុន ។
ចំនួនអ្នកចូលទស្សនា
Flag Counter