ចេញផ្សាយ ២៧ ឧសភា ២០១៨
2,554
>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ ៖
ថ្ងៃសៅរ៍ ១២កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ ខណ្ឌរដ្ឋបាលជលផល បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅតាមតំបន់អូរច្បារ តំបន់ស្រះជម្រកត្រីសហគមន៍ អូរយេះ ទំនប់អូរណំ ទំនប់ភ្នំក្រោល ទំនប់អូរប្រង់ និង បានបន្តចុះណែនាំស្តីពីបច្ចេកទេសចិញ្ចឹមត្រីជូនដល់កសិករចំនួន ០៤ គ្រួសារ នៅឃុំ ស្រែហ៊ុយ និងឃុំអរបួន ស្រុកកោះញែក ។
+ នាយផ្នែករដ្ឋបាលព្រៃឈេីកោះញែក រួមជាមួយ អនុប្រធានទទួលបន្ទុកការិយាល័យកសិ-ឧស្សាហកម្ម មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួមជាមួយក្រុមការងារចុះបញ្ជីរដ្ឋថ្នាក់ខេត្ត ដើម្បីចុះបញ្ជីដីជូនក្រុមហ៊ុនលែន អែន ឌីវេឡុបភីង(ខេមបូឌា) ក្នុងគោលដៅសម្បទានសេដ្ឋកិច្ច ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា និងឃុំពូជ្រៃ ស្រុកពេជ្រាដា ។
+ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈេីសែនមនោរម្យ និងជាមន្ត្រីសមភាគីជាមួយអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី បានចូលរៀបបន្តរថ្ងៃទី៣ នៃវគ្គបណ្តុះបណ្តាលពី របៀបដោះអន្ទាក់ ការពួនស្ទាក់ ពីរបៀបនៃការបង្ក្រាបជនល្មើស នឹងនិតិវិធីរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ និងការរៀបចំឯកសារមុនពេលចេញល្បាត ។