>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
នៅថ្ងៃច័ន្ទ ១៤កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៨
+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំឆ្លងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
+ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និង លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចូលជួបពិភាក្សាជាមួយមន្ត្រីកសិកម្មខេត្តដាក់ណុង អំពីការបេីកវគ្គបណ្ដុះបណ្ដាល និងទស្សនៈកិច្ចសិក្សានៅខេត្តដាក់ណុង ព្រមទាំងមានការប្រគល់សម្ភារកសិកម្ម និងពូជដំណាំហូបផ្លែជូនដល់មន្ទីរកសិកម្ម ផងដែរ ។
+ លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល ចូលរួមប្រជុំឆ្លងរបាយការណ៍ប្រចាំខែ ឧសភា និងបញ្ហា ផ្សេងៗក្រោមអធិបតីភាពឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ត ។
+លោកស្រីអនុប្រធានមន្ទីរ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី បានចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោង បណ្តាញអង្គការមិនមែនរដ្ឋាភិបាល ខេត្តមណ្ឌលគិរី រដ្ឋាភិបាលនិងសហគមន៍ ធ្វើការរួមគ្នាដើម្បីសិទ្ធិដីធ្លី និងការចុះបញ្ជីដីសមូហភាព ដែលគាំទ្រដោយអង្គការVSOCambodia ក្រោមអធិបតីភាពឯកឧត្តម ញ៉ន សិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅសណ្ឋាគារមណ្ឌលគិរី ។
+ លោកស្រីអនុប្រធានការិយាល័យផែនការ-គណនេយ្យ និងមន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយការិយាល័យទីផ្សារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះស្រង់តម្លៃកសិផលរបស់កសិក នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
+ ការិយាល័យនីតិកម្ម បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លេខ៥០៨៦ សជណ.កសក ចុះថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៨ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលថ្នាំកសិកម្មនិងចែកចាយថ្នាំកំចាត់ស្មៅគ្រប់ប្រភេទ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
+ មន្ត្រីសង្កាត់រដ្ឋបាលពរៃឈេីសែនមនោរម្យ និងជាមន្ត្រីសមភាគីជាមួយអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី បានចូលរៀបបបន្តវគ្គបណ្តុះបណ្តាលថ្ងៃទី៥ ស្តីពីនិតិវិធីក្នុងការបង្រ្កាបជនល្មើសបរបាញ់សត្វព្រៃ នឹងនិតិវិធីនាំជនល្មើសយកមកកសាងសំណុំរឿងបញ្ជូនមកតុលាការ។ដោយមានការចូលរួមពីក្រុមអនុវត្តច្បាប បរិស្ថាន នឹងមន្រ្តីអង្គការWWF ។
+ នាយសង្កាត់រដ្ឋបាលព្រៃឈេីសែនមនោរម្យ បានចូលរួមប្រជុំនៅសាលាស្រុកពេជ្រាដាដើម្បីចូលរួមស្តាប់កាផ្សពផ្សាយច្បាប់ស្តីអំពីសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ។
------------------------------------------------