>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
ថ្ងៃអង្គារ៍ ១៥កេីត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨
+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី សហការជាមួយ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តដាក់ណុងសាធារណរដ្ឋសង្គមនិយមវៀតណាម បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែ និងការចិញ្ចឹមមាន់ ដល់កសិករនៅក្រុងសែនមនោរម្យ សរុបចំនួន ៥៧នាក់ ស្រី ១១នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ។
+ នាយខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី នាយផ្នែករដ្ឋបាលព្រៃឈេីកោះញែក នាយសង្កាត់រដ្ឋបាលព្រៃឈេីស្រែសង្គម-ណងឃីលិក និង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈេី សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងតំណាងក្រុមហ៊ុនថាច់វូដ ខេមបូឌា ខូអិលធីឌី បានចុះពិនិត្យលើការស្នើស៉ំបិទ និងរុះរើរោងម៉ាស៊ីនអារកែច្នៃឈើ និងផលិតក្តារបន្ទះរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
+ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានបើកវគ្គផ្សព្វផ្សាយស្តីពីគោលគំនិតសហគមន៍កសិកម្មដល់កសិករផលិតកាហ្វេ ស្ថិតនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលចូលរួមមកពីភូមិចំនួន ០២ភូមិ គឺភូមិពូចា និងពូទិត អ្នកចូលរួមសរុបចំនួន ១៨នាក់ ក្នុងនោះស្រីចំនួន ០៣នាក់ ។
+ មន្ត្រីការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី "ការរៀបចំគម្រោងផែនការថិកាកម្មវិធី" នៅអគ្គនាយកដ្ឋានកៅស៊ូ ។
----------------------------------------------------------------