សកម្មភាពការងារប្រចាំថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើផែនការ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ក្រោមអធិបតីភាព៖
១.លោក ហ៊ុយ វេង អនុប្រធាននាយកដ្ឋាន រដ្ឋបាលផែនការគណនេយ្យ និងសហប្រតិបត្តិការនៃស.ផ.ស
២.លោក ស៊ឹម ថាវិរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម
៣.លោក វន់ វណ្ណារត្ន ប្រធានការិយាល័យផែនការស្ថិតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ចាប់ពីថ្ងៃទី០៦-០៨ ខែមិថុនា ឆ្នាំ២០១៨
នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម
រៀបចំដោយកម្មវិធី EU PGA Livestock ។
+ នាយរងផ្នែករដ្ឋបាលព្រៃឈេីកែវសីមា បានចុះពិនិត្យចំការពូជឈើក្រញូងធម្មជាតិ និង វិធីសាស្រ្តបេះគ្រាប់ ស្ថិតនៅ សរព កន្ទួតខាងក្រៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
+ នាយសង្កាត់រដ្ឋបាលព្រៃឈេីអូររាំង និង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី រួមជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដោយសហការជាមួយតំណាងក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួលៀន បានចុះទៅពិនិត្យទីតាំងរោងម៉ាស៊ីនអារកែច្នៃផល អនុផលព្រៃឈើ (ស្រល់) ជូនក្រុមហ៊ុន ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
-----------------------------------------------------------------------------