>>> សកម្មភាពថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានដូចខាងក្រោម ៖
+ លោកប្រធាន លោកអនុប្រធានមន្ទីរ លោកប្រធាននិងមន្រ្តីការិយាល័យផែនការ-គណនេយ្យ បានចូលរួមប្រជុំ បូកសរុបការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០១៧ និងពិនិត្យតាមដានការអនុវត្តថវិកាកម្មវិធីរយៈពេល០៥ខែ ឆ្នាំ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានី ខេត្តក្រោមអធិបតីភាព ឯកឧត្តម គុយ ម៉ារិនឌី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌគិរី និងរដ្ឋបាលព្រៃឈេី បានប្រជុំពិភាក្សាស្តីពី ការប្រគល់ទទួលដីចំការស្រល់ ក្រោមអធិបតីភាព លោក ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈេី លោកស្រី វ៉ែន សុភារម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី លោក ឱម ម៉ាកធារី នាយអធិការដ្ឋានរដ្ឋបាលព្រៃឈេីមេគង្គ លោក អ៊ុ វណ្ណសុភ: នាយខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី នៅខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី ។
+ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម និងលោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំសាមញ្ញលើកទី៤៩របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំអគារ ក្រុមប្រឹក្សាខេត្ត ។
+ លោកស្រី អនុប្រធានទទួលបន្ទុករួម និងមន្រ្តីការយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ចដេប៉ូអាជីវកម្ម លក់សម្ភារកសិកម្ម នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
----------------------------------------------------------------------------------------------------