>>> សកម្មភាពការងារប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសហការជាក្រុមហ៊ុនជីធម្មជាតិសញ្ញារូបក្ងានចែកពូជស្រូវផ្ការំដួលចំនួន១.០០០គីឡូក្រាម និងជីធម្មជាតិសញ្ញារូបក្ងានចំនួន២.៥០០គីឡូក្រាមដល់កសិករសរុបចំនួន១០០នាក់ ក្នុងស្រុកកោះញែកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនោះ ÷
១.ឃុំអបួនលើ ៖បានចែកស្រូវពូជ និងជីធម្មជាតិសញ្ញារូបក្ងានដល់កសិករចំនួន៥០នាក់ ហើយមួយគ្រួសារៗទទួលបានពូជស្រូវផ្ការំដួលចំនួន១០គីឡូក្រាម និងជីធម្មជាតិសញ្ញារូបក្ងានចំនួន២៥គីឡូក្រាម នៅសាលាឃុំអបួនលើ។
២.ឃុំ ស្រែសង្គម៖ បានចែកស្រូវពូជ និងជីធម្មជាតិសញ្ញារូបក្ងានដល់កសិករចំនួន៥០នាក់ហើយមួយគ្រួសារៗទទួលបានពូជស្រូវផ្ការំដួលចំនួន១០គីឡូក្រាម និងជីធម្មជាតិសញ្ញារូបក្ងានចំនួន២៥គីឡូក្រាម នៅសាលាឃុំស្រែសង្គម ។
+ លោកប្រធានការិយាល័យ និង មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានរៀបចំកិច្ចប្រជុំស្តីពីការប្រមូលព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពដំណាំស្វាយចន្ទី ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអជ្ញាធរភូមិ ឃុំ ចំនួន១៣នាក់ ក្នុងនោះស្ត្រីចំនួន ០៣នាក់ នៅផ្ទះលោកមេឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
+ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយអង្គការថែរក្សាសត្វដំរី ELIE បានចូលរួមប្រជុំស្ដីពី រកដំណោះស្រាយសពដំរីដែលបានស្លាប់ មិនបានកប់ នៅភូមិពូតាំង សមាសចូលរួមមាន៖ បុគ្គលិកអង្គការELIE មន្ទីរសុខាភិបាល WWF អជ្ញាធរភូមិ ឃុំ ក្រុង និងម្ចាស់ដំរី
ជាលទ្ធផលម្ចាស់ដំរីបានព្រមព្រៀងគ្នាតាមការសម្រុះសម្រួលរបស់អង្គប្រជុំ
ក្នុងការដុត កប់បាចកំបោរសំលាប់មេរោគនៅកន្លែងដំរី ស្លាប់ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ នេះ។
+ មន្ត្រីការិយាល័យកៅស៊ូ សហការជាមួយអគ្គនាយកដ្ឋានកៅស៊ូចុះតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគដីសម្បទានសេដ្ឋកិច្ចលើវិស័យកៅស៊ូ នៅក្រុមហ៊ុន ខេ ភីស ក្រុមហ៊ុន ដាក់ ឡាក់ និងក្រុមហ៊ុន ឌី ធី សុី ស្រុកពេជ្រាដា។
+ នាយផ្នែករដ្ឋបាលព្រៃឈេីកែវសីមា សហការជាមួយកម្លាំនគនរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានចាប់ខាត់រថយន្តសាំយ៉ុង ចំនួន ០១គ្រឿង ដឹកឈើអារស្រឡៅពុំទាន់បានវាស់វែង នៅចំនុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា បច្ចុប្បន្នវត្ថុតាងបាននាំយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈេីកែវសីមា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពី ព្រៃឈើ ។