>>> សកម្មភាពការងារប្រចាំថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៨ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានដូចខាងក្រោម ៖
+ លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីបានចុះជ្រើសរើសកសិករសម្រាប់អនុវត្តន៍លើគម្រោងស្រែបង្ហាញស្តីពីប្រសិទ្ធឹភាព នៃការប្រើប្រាស់ជីគីមី លាយជាមួយជីធម្មជាតិនៅស្រុកកោះញែក មានអ្នកចូលរួមសរុបចំនួន ៦១ នាក់ ស្រី ៤៧នាក់ ក្នុងនោះមកពី ឃុំអរបួនលើ និងឃុំសុខសាន្ត មានអ្នក ចូលរួមចំនួនសរុប ២៩នាក់ ស្រី ២៥នាក់ ទីតាំងសាលាឃុំអបួនលើ និងឃុំស្រែហ៊ុយ មាននាក់ចូលរួមសរុបចំនួន ៣២នាក់ ស្រី ២២នាក់ នៅសាលាឃុំស្រែហ៊ុយ ។
+ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្គោល ដើម្បីបង្កើនសម្ថភាពដល់មន្រ្តីកសិកម្មឱ្យក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិករគំរូតំបន់អភិវឌ្ឍន៍ខាងលិចរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះសរុបចំនួន ២៦នាក់ ក្នុងនោះ ស្រី ៥នាក់ ។
+ លោកនាយផ្នែករដ្ឋបាលព្រៃឈើកោះញែក និង លោកប្រធានការិយាល័យកសិ-ឧស្សសហកម្ម បានសហកាជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពង្រឹងការគ្រប់គ្រងផល អនុផលព្រៃឈើ ដោយសហការជាមួួយរដ្ឋបាលព្រៃឈើមូលដ្ឋាន នៅឃុំស្រែហ៊ុយ ស្រុកកោះញែក ។
------------------------------------------------------------------------