>>> សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីប្រចាំថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ លោកប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យទីតាំង រៀបចំទិវាមច្ឆាជាតិ នៅទំនប់លើភូមិដោះក្រមុំ សង្កាត់សុកដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
+ លោកអនុប្រធានមន្ទីរ លោកអនុប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី អមដំណើរជាមួយលោក ប៉ិច សុវណ្ណូ អគ្គនាយករង និងក្រុមការងារមកពីអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យតាមដាន គម្រោងរោងជីកំប៉ុស្ត និងគម្រោងបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំសាវប្បកម្ម និងដំណាំរួមផ្សំ ដែលបានអនុវត្តជាមួយកសិករឈ្មោះ ភិន ផន និងកសិករឈ្មោះ គ្រី ម៉េងឈាង នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
+ លោកស្រីអនុប្រធានមន្ទីរ បានចូលរួមប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តមណ្ឌលគិរី និងប្រជុំឆ្លងរបាយការណ៍ត្រីមាសទី ២ របស់គណៈកម្មាធិការពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តមណ្ឌលគិរី ឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។
+ លោកនាយរងខណ្ឌ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ និងលោកប្រធានការិយាល័យកសិ-ឧស្សសហកម្ម បានសហកាជាមួយរដ្ឋបាលព្រៃឈើកណ្តាល ចុះពង្រឹងការគ្រប់គ្រងផល អនុផលព្រៃឈើ ដោយសហការជាមួួយរដ្ឋបាលព្រៃឈើមូលដ្ឋាន នៅក្រុមហ៊ុន ដាក់ ឡាក់ មណ្ឌលគិរីអភិវឌ្ឍន៍កៅស៊ូ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ។
+ មន្ត្រីការិល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានចូលរួមវគ្គសិក្ខាសាលាស្តីពី “ស្ថានភាពឧស្សាហកម្មកៅស៊ូធម្មជាតិ” ដែលរៀបចំដោយអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ។
+ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមដាន និងណែនាំបច្ចេកទេសស្តីពីការថែទាំដំណាំបន្លែមួយចំនួនដល់ កសិករឈ្មោះ ថេង នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
+ នាយសង្កាត់រដ្ឋបាលព្រៃឈេីអូររាំង បានចុះទៅត្រួតពិនិ្យតឃេីញសកម្មភាពក្រុមហ៊ុនកសិដ្ថានចិញ្ចឹមគោ ដែលពទ្ធ័របងលេីដីស្រល់ 50ហិចតា ស្ថិតនៅភូមិ ពូទ្រូ ឃុំសែនមនរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
--------------------------------------------------------------------