សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ចេញ​ផ្សាយ ៣០ មិថុនា ២០១៨
2,511

>>> សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ប្រចាំថ្ងៃព្រហស្បតិ៍ ០១រោច  ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨  មានដូចខាងក្រោម ៖

+ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំប្ររព្វពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា នៅបឹងទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយបានធ្វើការប្រលែងកូនត្រីឆ្ពិន និងកូនត្រីប្រា សរុបចំនួន ២០.០០០ក្បាល ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុក ចៅសង្កាត់ មេឃុំ មេភូមិ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៥០០នាក់ ។

Image may contain: Hungkry Syphon, sittingImage may contain: 5 people, people sittingImage may contain: 3 people, including Kong Chan, people smiling, people sitting, shoes and outdoorImage may contain: 4 people, shoesImage may contain: 8 people, outdoorImage may contain: 12 people, including Kao Phal, people smiling, people sitting, child and outdoor

+ លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម​ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង​ដីរដ្ឋថ្នាក់ខេត្ត​ ដើម្បីស្រង់ទិន្នន័យដីសម្បទានសេដ្ឋកិច្ច​ ដីសម្បទានសង្គមកិច្ច​ និងដីសម្បទានរ៉ែ​ ក្នុងដែនជំរកសត្វព្រៃទាំង៥​ ក្រោមអធិបតីភាព​ លោក​ ឃន​ សិទ្ធិ​ នាយកទីចាត់ការធនធានមនុស្ស​ នៅផ្ទះសំណាក់ពេជ្រដា​ ។

Image may contain: 1 personImage may contain: 4 people, including Teav Sarin, closeup and indoor

----------------------------------------------------------

ចំនួនអ្នកចូលទស្សនា
Flag Counter