>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី នៅថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ លោកប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។
+ លោកប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "ពិធីសាស្រ្តកែច្នៃចំណីអាហារ" ក្រោមគម្រោងកែលម្អប្រព័ន្ធគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យនៅក្នុងមហាអនុតំបន់មេគង្គ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៩ រហូតដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (នៅសាកលវិទ្យាល័យកសិឧស្សាហកម្ម) ។
+ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនការ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ដែលរៀបចំឡើងដោយន.ផែនការ-គណនេយ្យនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ គាំទ្រដោយគម្រោងEU
នៅសណ្ឋាគារអាលីសវីឡា ខេត្តតាកែវ ។
--------------------------------------------------------------------------