>>> សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ មានដូចខាងក្រោម ៖
+ លោកប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផលចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ត្រួតពិនិត្យ របាយការណ៍ប្រចាំខែ កក្កដា និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត។
+ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី (ការិយាល័យទាំង១០ ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល) បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៨ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរ នៅសាលប្រជុំរបស់មន្ទីរ ។
-----------------------------------------------------