>>>ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី 0៣ ខែ កក្កដា ឆ្នាំ ២០១៨ សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរិ មានដូចខាងក្រោម ៖
--------------------------------------------------------------------------------------
- លោកស្រីអនុប្រធានមន្ទីរ បានដឹកនាំមន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យបាល ចុះត្រួតពិនិត្យមើលការតាំងលក់សាច់សត្វ និងបានណែនាំដល់អាជីវករឲ្យអនាម័យប្រចាំនូវសម្ភារៈមុននិងក្រោយ ការតាំងលក់សាច់ ។
- លោកអនុប្រធាន និងមន្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យ ការដាដុះដំណាំបន្លែ និងពិភាក្សាលើបញ្ហាប្រឈមផ្សេងៗដែលបានកើតមានលើដំណាំបន្លែ របស់កសិករឈ្មោះ កៅ ប៊ុនសេង និងកសិករឈ្មោះ សាន សារី នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
- លោកអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំកសិករ មាស រិទ្ធី អ្នកចិញ្ចឹមមេជ្រូកបង្ហាញ ចូលរួមប្រឡងផ្តាច់ព្រ័ត្រជ្រើសរើសអ្នកមានស្នាដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វ ។ ក្រោមអធិបតីភាព ឯ.ឧ សេន សុវណ្ណ ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រាជធានីភ្នំពេញ ជាលទ្ធផលខេត្តមណ្ឌលគិរីទទួលបានចំណាត់ថ្នាក់លេខ ២ ។
- មន្រ្តីខណ្ឌរដ្ឋបាលជលផលរួមជាមួយ លោកស្រីអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល និងក្រុមការងារចុះវាយតម្លៃ ត្រួតពិនិត្យ ចូលរួមសកម្មភាពល្បាត និងបានចែកសម្ភារៈល្បាតជូនដល់សហគមន៍នេសាទ ចំនួន ២ គឺ សហគមន៍នេសាទកែងណយ ភូមិជីមាតណងបួរ និងសហគមន៍នេសាទសែនកញ្ញា ភូមិកោះម្យើលលើ កោះម្យើល ក្រោម ដែលមានគណៈកម្មកាសហគមន៍នេសាទចូលរួមសរុប ១០នាក់ ស្រី ០៣នាក់។
--------------------------------------------------------------------------------------