ថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ ៖
+ លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោកនាយសង្កាត់រដ្ឋជលផលដំណាក់ស្តេចចូលរួមវគ្គបណ្ដុះបណ្ដាលសេចក្ដីណែនាំលេខ៧៨៨មស.សណន ស្ដីពីគោលការណ៍និងនិតិវិធីនៃការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការសុីវិល នៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិនិងសេចក្ដីណែនាំលេខ៧៨៩មស.សណនស្ដីពីគោលការណ៍បែបបទនិងនិតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ថបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាពឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។
+ លោកស្រីអនុប្រធាន ការិយាល័យផែនការ-គណនេយ្យ និងមន្រ្តីការិយាល័យរដ្ឋបាល-បុគ្គលិក នឹង មានការចូលរួមពីលោកប្រធានការិយាល័យកសិកម្មស្រុកកោះញែក បានចុះស្រង់តម្លៃទីផ្សារ នៅផ្សារកោះញែក និងស្រង់តម្លៃស្រូវ អង្ករ នៅរោងម៉ាសីុនកិនស្រូវ ស្រុកកោះញែក ។
+ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី
ការពង្រឹងសមត្ថភាពមន្រ្តីលើការងាររដ្ឋបាល និងបុគ្គលិក នៅសណ្ឋាគារ រីជេនសីុអង្ករ ខេត្តសៀមរាប ។
+ ខណ្ឌរដ្ឋបាលជលផលដឹកនាំសង្កាត់បានចុះបង្ក្រាបបទល្មើសជលផលនៅស្រះជម្រកត្រីសហគមន៍ ទំនប់អូរប្រង់ ទំនប់អូរណំ ក្នុងនោះនៅទំនប់អូរយេះបានរុះរើលូស្បៃមុងចំនួន ២មាត់ របាំងស្បៃមុង ១៩.ម បង្គោលចម្រឹងចំនួន ១០ ដើម ដោយឡែកនៅទំនប់ភ្នំក្រោលបានជួបជនសង្ស័យឆក់ត្រីចំនួន ០២នាក់ បានរត់គេចចូលព្រៃបន្ទាប់ពីឃើញសមត្ថកិច្ចជលផលកំពុងដើរល្បាត ។
+ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្គោល ដើម្បីបង្កើនសម្ថភាពដល់មន្រ្តីកសិកម្មឱ្យក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិករគំរូតំបន់អភិវឌ្ឍន៍ខាងលិចរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានចំនួន ២៦នាក់ ក្នុងនោះ ស្រី ៥នាក់ ។
-----------------------------------------------------------------------------------