នៅថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨
+ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យចម្ការរបស់ កសិករឈ្មោះ កង ជា នៅ ភូមិពូទឹល ឃុំប៊ូស្រា ស្រុកពេជ្រាដា
*ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញក្នុងចម្ការរបស់កសិកររូបនេះមានផ្ទៃដីសរុបចំនួន ១២ហិកតា ក្នុងនោះមានដំណាំ កៅស៊ូចំនួន ១០ហិកតា ម្រេចចំនួន ១ ហិកតា កូនឈើហូបផ្លែមួយចំនួន និងមានបណ្តុះកូនការហេ្វពូជ (រ៉ូប័រស្ដាចំនួន ៤០០០កូន) សម្រាប់ធ្វើការដាំដុះនៅក្នុងចន្លោះកូនឈើដែលមាននៅក្នុងចម្ការនោះ។ បន្ទាប់មកក្រុមការងារបានណែនាំបច្ចេកទេសកសិកម្មមួយចំនួននិងបានប្រាប់ឲ្យគាត់ចូលរួមជាសមាជិកសហគមន៍កៅស៊ូ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលមន្ទីរបានរៀបចំ ជាពិសេសលើបច្ចេកទេសកសិកម្មថ្មីៗ និងប្រសិនបើមានបញ្ហាប្រឈមលើដំណាំ ត្រូវដល់ផ្តល់ពត៌មានតាមរយៈអជ្ញាធរ ឃុំ ស្រុក ឫមកមន្ទីរកសិកម្មដោយផ្ទាល់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះជួយពិនិត្យធ្វើអន្តរាគមន៍ទាន់ពេលវេលា ។