ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ៖ លោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម និង ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី សហការជាមួយក្រុមការងារមកពីសហគមន៍កសិករខេត្តដាក់ណុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះដំណាំ បន្លែ និងមានការអនុវត្តផ្ទាល់ដល់កសិករសរុបចំនួន ១៥នាក់ ស្រី ០៥នាក់ ដែលមានទីតាំងស្ថិតនៅចម្ការបន្លែរបស់កសិករឈ្មោះ ទ្រី ជឿង រស់នៅភូមិប៊ូស្រា និង បច្ចេកទេសចិញ្ចឹមមាន់ និងមានការអនុវត្តផ្ទាល់ដល់កសិករសរុបចំនួន ១៣ នាក់ ស្រី ០៨នាក់ ដែលមានទីតាំងស្ថិតនៅផ្ទះរបស់កសិករឈ្មោះ យ៉េត សុខឿន រស់នៅភូមិឡាំម៉េស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។