ចេញផ្សាយ ១៥ ធ្នូ ២០១៨
1,596
ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ៖
+ លោកប្រធានមន្ទីរ លោកប្រធាន អនុប្រធាន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួួយ ប្រធានការិយាល័យកសិកម្មស្រុក អាជ្ញាធរភូមិ ឃុំ ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ គោក្របី ចែកគោពូជ ធុងទឹកក កាតាបថ្នាំព្យាបាល និងឯកសារផ្សព្វផ្សាយពីជំងឺទទួល បានលទ្ធផល ដូចខាងក្រោម៖
១.បានចែកគោពូជដល់កសិករ ចំនួន០៨គ្រួសារ ។
២.បានចែក កាតាប ថ្នាំព្យាបាល ធុងទឹកកក និងឯកសារដល់ភ្នាក់សុខភាពសត្វភូមិចំនួន០៥នាក់ ។
៣.បានចាក់វ៉ាក់សាំងជំងឺសាទឹកនិងអុតក្ដាមគោក្របី ចំនួន ៣១៥ក្បាល(ក្របីចំនួន១៥ក្បាល)
ក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី នៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និង បានអមដំណើរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យដំណាំ ល្ពៅ ត្រឡាច ឪឡឹក របស់ប្រជាកសិករគំរូ និងបានពិនិត្យកន្លែងសិប្បកម្មកែឆ្នៃឬស្សី ដែលទទួលទិញវត្ថុធាតុដើមឬស្សីពី សហគមន៍ព្រៃការពារ ស្ថិតនៅឃំុអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។