ចេញផ្សាយ ២៣ មករា ២០១៩
1,589
ថ្ងៃអង្គារ៍ ២រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ(២០១៦-២០១៨) នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រវាងរដ្ឋបាលខេត្តមណ្ឌលគិរី កម្ពុជា និងគណ:កម្មាធិការប្រជាជនខេត្តដាក់ណុង វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ងៀន បួង ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង សន្និបាតប្រព្រឹត្តទៅនៅខេត្តដាក់ ណុង ប្រទេសវៀតណាម ។