វគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសចៀរជ័រនៅស្រុកពេជ្រាដា
ចេញ​ផ្សាយ ២៣ មករា ២០១៩
1,503
+ ថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥ ៦២ ត្រូវថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការបើកមុខចៀរដំបូង និងបទដ្ឋានបច្ចេកទេសចៀរជ័រ ដល់កសិករកៅស៊ូគ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ដែលមានអ្នកចូលរួមចំនួន ៥១នាក់ ស្រី ០៧នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងចង់ឲ្យកសិករកៅស៑ូគ្រួសារមានការយល់ដឹងអំពីការយកផលកៅស៑ូឲ្យមានប្រសិទ្ធភាពនិងយូរអង្វែងពីដើមកៅស៑ូ ។
ចំនួនអ្នកចូលទស្សនា
Flag Counter