មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩
ចេញ​ផ្សាយ ២៥ មករា ២០១៩
1,530

ថ្ងៃព្រហស្បតិ៍ ០៤រោច  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានសកម្មភាពដូចខាងក្រោម ៖

+ លោកប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រ្តីកសិកម្មស្រុកកោះញែក បានចុះចាក់វ៉ាក់សាំងការពារជម្ងឺ សារទឹក អុតក្តាមគោ-ក្របី ជូនប្រជាជននៅសាលារៀនភូមិម្ជូរង៉ា ឃុំរយ៉ ស្រុកកោះញែកបានសត្វ សរុបចំនួន ១០៤ក្បាល ក្នុងនោះក្របីចំនួន ២២ក្បាល ។

+ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី “ ពិនិត្យឡើងវិញលើការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធី “ ក្រោមអធិបតីភាព លោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៅសណ្ឋាគារ ខេមរា ខេត្តកំពត ។

+ មន្ត្រីការិយាល័យកៅស៊ូ បានចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល វិធីសាស្ត្រផ្សព្វផ្សាយកសិកម្មសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាព លោក សាម៉េង កែវមុនីន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៅសាលាជាតិកសិកម្មកំពង់ចាម ។

+ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី ការពង្រើងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើស្របច្បាប់ ក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter