សិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម
ចេញ​ផ្សាយ ២៨ មករា ២០១៩
1,406

ថ្ងៃច័ន្ទ ៨រោច ដល់ថ្ងៃពុធ ១០រោច  ខែបុស្ស ឆ្នាំច សំរឹទិ្ធស័កព.ស២៥៦២ ត្រូវថ្ងៃទី២៨-៣០ ខែមករា​ ឆ្នាំ២០១៩​
លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក និងមន្រ្តីការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់និង វិស័យកសិកម្ម ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ខេត្តក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម រួមជាមួយការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពចង្កោមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឱ្យកាន់តែទូលំទូលាយ ដែលរៀបចំដោយមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក មឿង សុនិត្យា អនុប្រធានមជ្ឍមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter