សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩
ចេញ​ផ្សាយ ២៩ មករា ២០១៩
1,730

សកម្មភាពការងារប្រចាំថ្ងៃច័ន្ទ ០៨រោច  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានដូចខាងក្រោម ៖

+ លោកស្រីអនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំប្រចាំខែមករាឆ្នាំ២០១៩ និងឆ្លងរបាយកាណ៍ប្រចាំឆ្នាំ២០១៨ របស់ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ខេត្តក្រោមប្រធានអង្គប្រជុំលោកជំទាវ អ៊ុត សន ប្រធានគ.ក.ស.ក ខេត្ត ។

+ លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក និងមន្រ្តីការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់និង វិស័យកសិកម្ម នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក មឿង សុនិត្យា អនុប្រធានមជ្ឍមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ។

+ លោកអនុប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្រ និងផ្តល់ បច្ចេកទេសនៃការរៀបចំដាំដុះដំណាំការ៉ុត និងការប្រមូលផលខាត់ណាផ្កាពណ៌ខៀវ របស់កសិករឈ្មោះ សាន់ សារ៉ន នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter