មណ្ឌលគិរី ៖ ថ្ងៃអង្គារ៍ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានចុះពិនិត្យ និងផ្តល់បច្ចេកទេស នៃការថែទាំដំណាំបន្លែ និងការប្រមូលផលដំណាំឆៃថាវ ដល់កសិករឈ្មោះ ឃ្លោក ផេង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សុខដុម និងកសិករឈ្មោះ ប៊ុន រឿន នៅក្នុងសង្កាត់ស្ពានមាជ័យ ។