សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩
ចេញ​ផ្សាយ ៣១ មករា ២០១៩
811

សកម្មភាពការងារប្រចាំថ្ងៃអង្គារ៍ ០៩រោច  ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី មានដូចខាងក្រោម ៖

+ លោកអនុប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាស្តីពី នីតិវិធីនៃការអនុវត្តថវិកាតាមកម្មវិធី និងយុទ្ធសាស្រ្តនៃការគៀងគរចំណូលរបស់វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព លោក នូ យុត្តិកាអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅផ្ទះសំណាក់ខេមរា១ ខេត្តកំពត ។

+ លោកប្រធានការិយាល័យកសិកម្មស្រុកកែវសីមា បានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី ៥៦ អាណត្តិទី ២ របស់ក្រុមប្រឹក្សា ស្រុកកែវសីមា ក្រោមអធិបតីភាព លោក ម៉ែន សាវេត ប្រធានក្រុមប្រឹក្សាស្រុក មានអ្នក ចូលរួមសរុបចំនួន ៣៣ ស្រី ០១នាក់ នៅ សាលាស្រុកកែវសីមា។

+ មន្ត្រីការិយាល័យក្សេត្រសស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្យ និងផ្តល់បច្ចេកទេសនៃការថែទាំដំណាំបន្លែ និងការប្រមូលផលដំណាំឆៃថាវ របស់ កសិករឈ្មោះ ឃ្លោក ផេង នៅសង្កាត់សុខដុម និងកសិករឈ្មោះ ប៊ុន រឿន នៅ សង្កាត់ស្ពានមាជ័យ ក្រុងសែនមនោរម្យ ។

ចំនួនអ្នកចូលទស្សនា
Flag Counter