ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងមន្រ្តី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប្រមាណជា១០០នាក់ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដោយមានការបង្ហាញអំពីការអនុវត្តការងារ បញ្ហាប្រឈម និងទិសដៅអនុវត្ត របស់ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យជំនាញក្រោមឱវាទរបស់មន្ទីរ ដើម្បីស្វែងរកដំណោះស្រាយនានានៅពេលអនុវត្តការងារ ។