មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកនាយខណ្ឌ លោកនាយរងខណ្ឌ លោប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកនាយផ្នែក លោកនាយរងផ្នែក រដ្ឋបាលព្រៃឈើកោះញែក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានចូលរួមអនុវត្តដីកាលេខ ១២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រេចរក្សាការពារ ជូនដល់ក្រុមហ៊ុន ផេស៊ីហ្វិច ហ្គ្រេន យ៉ញ ស្តុក ខមភេនី លីមីតធីត ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ស្ថិតនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋចំនួន ២១៦គ្រួសារ ចូលទន្ទ្រានកាន់កាប់លើផ្ទៃដី ១.២៧៤ហិកតា ក្រោមការដឹកនាំរបស់ឯកឧត្តម ឈឹម កាន អភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគិរី និងលោក ម៉ម វ៉ាន់ដា ព្រះរាជអជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរី អមដំណើរដោយអាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបី អ្នកចូលរួមសរុប ២២នាក់ ។