ចេញផ្សាយ ១១ កុម្ភៈ ២០១៩
464
ខេត្តមណ្ឌលគិរី៖ ថ្ងៃអាទិត្យ ៦កើត ខែមាឃ
ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើពីងប្រង់ក្លង់ពេសថូ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អមដំណើរ និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី សហគមន៍ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ពិធីនេះ ប្រព្រឹត្តទៅនៅឃុំដាក់ ស្រុកអូររាំង ។