មណ្ឌលគិរី ៖ ព្រឹកថ្ងៃអង្គារ៍ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីការងារគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងបង្កើតក្រុមការងារថ្នាក់ខេត្តមួយ សម្រាប់ប្រមូលព័ត៌មានស្តីពីការអភិវឌ្ឍគ្រប់វិស័យក្នុងខេត្ត ដើម្បីបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដែលបានប្រព្រឹត្តិទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។