ចេញផ្សាយ ២២ កុម្ភៈ ២០១៩
518
ថ្ងៃព្រហស្បតិ៍ ០២រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្ដីក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម បានចូលរួមទស្សនកិច្ចសិក្សានៅស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ដែលរៀបចំដោយអង្គការសេដាក សហការជាមួយអង្គការWWF អ្នកចូលរួមសរុប ២០ នាក់ស្រី ១១ នាក់ ស្ថិតនៅភូមិថ្លុកក្រវ៉ាន់ ឃុំ បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ទទួលបានលទ្ធផលដូចខាងក្រោម៖
- សិក្សាពីកោលការណ៍ និងគោលគំនិតនៃកសិកម្មបែបអភិរក្ស
- ការធ្វើវិស្វកម្មប្រព័ន្ធកសិកម្ម
- ការប្រើប្រាស់ និងការដាំដុះដំណាំគំរបដី
- ការគ្រប់គ្រងសុខភាពដីប្រកបដោយនិរន្តរភាព
- ការគ្រប់គ្រងគ្រឿងយន្ដកសិកម្មសមស្របនឹងកសិកម្មអភិរក្ស
- ការបំប៉នសត្វគោរយ:ពេលខ្លី
- បច្ចេកទេសដាំដុះឆ្ពោះទៅកាន់ការធ្វើប្រពលវប្បកម្មកសិកម្ម ប្រកបដោយនិរន្ដភាព
- ការសិក្សាស្រែពិសោធន៍កសិកម្មអភិរក្ស
- ការឆ្លុះបញ្ចាំង
ពីទស្សនកិច្ចសិក្សា នៅទីកន្លែងពិសោធន៍ស្ទឹងជីនិត ។