ខណ្ឌរដ្ឋបាលជលផលចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅតាមស្រះជម្រកត្រី
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០១៩
356

មណ្ឌលគិរី ៖ ថ្ងៃអាទិត្យ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដឹកនាំសង្កាត់រដ្ឋបាលជលផល និងសហការជាមួយគណៈកម្មការស្រះជម្រកត្រីសហគមន៍ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ​នៅតាមតំបន់ស្រះជម្រកត្រីទំនប់អូរយេះ ទំនប់ភ្នំក្រោក ទំនប់ម្ជូរង៉ា និងទំនប់អូរប្រង់ នៅក្នុងស្រុកកោះញែ ជាលទ្ធផលនៅទំនប់អូរប្រង់ទទួលបាន ០២ករណី ៖
- លូស្បៃមុងចំនួន ០៥ មាត់
- របាំង ៦២ ម៉ែត្រ
- ចម្រឹង ១៩ ដើម
- របាំងធ្នូស ប្រវែង ១២ ម៉ែត្រ
- លបចំនួន ០១ គ្រឿង និងចម្រឹងចំនួន ០៦ ដើម

ចំនួនអ្នកចូលទស្សនា
Flag Counter