ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកអនុប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យ និងណែនាំបច្ចេកទេសស្តីពី ការដាំដុះ ដំណាំស្ពៃក្ដោប របស់កសិករឈ្មោះ ប៊ុនរឿន ស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីពង្រឹងការផលិតអោយកាន់តែប្រសើរ និងទទួលបានទិន្នផលខ្ពស់។