ថ្ងៃពុធ ៨ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធាន និង មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម លោកប្រធានការិយាល័យកសិឧស្សាហកម្ម លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្រ្តីការិយាល័យកសិកម្មស្រុកកែវសីមា និងមន្ត្រីជាប់កិច្ចសន្យាកសិកម្មស្រុកអូររាំង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការហេក្សកម្ពុជា រៀបចំកិច្ចប្រជុំស្តីពី វិធីសាស្រ្ត ប្រមូលព័ត៌មានស្វាយចន្ទី ដល់មេភូមិ អនុភូមិ ចំនួន ០៤ ឃុំ គឺ ១. ឃុំស្រែខ្ទុម ២.ឃុំស្រែព្រះ ៣. ឃុំដាក់ដាំ ៤.ឃុំសែនមនោរម្យ ដែលមានអ្នកចូលរួម សរុប ៣១ នាក់ ក្នុងនោៈស្រី ០៦ នាក់ ។