នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ ផលិតកម្មនិងបសុព្យាបាល បានចូលរួមប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ និង រកដំណោះស្រាយស្តីពីការធ្វើអាជីវកម្មពិឃាតសត្វគោ ក្របី ជ្រូក ព្រមទាំងចុះត្រួតពិនិត្យមើលទីតាំងសត្តឃាតដ្ឋានផងដែរ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មើល សឿន អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា នៅសាលាស្រុកពេជ្រាដា ។