ថ្ងៃព្រហស្បត្តិ៍ ៩ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធាន និង មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម លោកប្រធានការិយាល័យកសិឧស្សាហកម្ម លោកប្រធានការិយាល័យកសិកម្មស្រុកកោះញែក និង មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី សហការជាមួយអង្គការហេក្សកម្ពុជា រៀបចំកិច្ចប្រជុំស្តីពី វិធីសាស្រ្ត ប្រមូលព័ត៌មានស្វាយចន្ទី ដល់មេភូមិ អនុភូមិ នៅស្រុកកោះញែក និងស្រុកពេជ្រាដា ចំនួន ០៤ ឃុំ គឺ ១.ឃុំ រយ៉ ២.ឃុំ ស្រែសង្គម ៣. ឃុំ ស្រែអំពូម ៤.ឃុំប៊ូស្រា ដែលមានអ្នកចូលរួម សរុបចំនួន ៣០ នាក់ ក្នុងនោៈស្រី ០៦ នាក់ ។