ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកអនុប្រធាន និងមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យ និងណែនាំបច្ចេកទេសស្តីពី ការដាំដុះ និង បានផ្តល់ពូជបន្លែ (ការ៉ុត) ដល់កសិករចំនួន០២ គ្រួសារ ដល់កសិករឈ្មោះ ប៊ុន រឿន និងកសិករឈ្មោះ ភឿន ស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។