ថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័កព.ស២៥៦២ ត្រូវថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរសិទ្ធិនារី ៨មីនា លើកទី១០៨ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស " ក្រោមអធិបតីភាព លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី នៅសាលប្រជុំរបស់មន្ទីរ ដែលមានការចូលរួមពីខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ត្រីការិយាល័យជំនាញក្រោមឱវាទមន្ទីរសរុបចំនួនប្រមាណ ៤០ នាក់។