វគ្គបណ្តុះបណ្តាលអភិបាលកិច្ច ការគ្រប់គ្រងថវិកា និងពិធីចុះហត្ថលេខាប្រគល់-ទទួលថវិកា ជូនសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៥ មីនា ២០១៩
187

មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុប្រធាន និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានចូលរួម វគ្គបណ្តុះបណ្តាលអភិបាលកិច្ច ការគ្រប់គ្រងថវិការ និងពិធីចុះហត្ថលេខាប្រគល់-ទទួលថវិកា ចំនួន10,000$ ដល់សហគមន៍កសិកម្ម អភិវឌ្ឍន៍ក្រង់តេះ គាំទ្រដោយអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច(ICSO)ដើម្បីអនុវត្តមុខរបបកសិកម្មឲ្យមានការរីកចំរើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ។ វគ្គបណ្តុះបណ្តាលនេះប្រារពធ្វើនៅផ្ទះសំណាក់សុខជាវដែលមានអ្នកចូលរួមសរុប ៣២នាក់  ស្រ្តីមានចំនួន ១៥នាក់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter