ថ្លៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកនាយរងផ្នែករដ្ឋបាលព្រៃឈេីកែវសីមា លោកនាយសង្កាត់រដ្ឋបាលព្រៃឈេីពូជ្រៃ-ក្រង់តេះ លោកនាយសង្កាត់រដ្ឋបាលព្រៃឈេីអូររាំង និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី បានចូលរួមចុះពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពសម្រាប់ឆ្នំា២០១៨ របស់ក្រុមហ៊ុន វីឡា ឌីវេឡុបមេន ខូអិលធីឌី ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា និងក្រុមហ៊ុន Mega First Coorperation Berhad ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ដែលដឹកនាំដោយ លោក ង៉ាន ណានី អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមជំនួយការលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ។