ថ្លៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកសិករសហគមន៍កសិកម្ម ខេត្តត្បូងឃ្មុំ ចុះទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងនិងដឹងនាំសហគមន៍កសិកម្ម ចំនួនពីរ នៅក្នុងខេត្តមណ្ឌលគិរី គឺ សហគមន៍កសិកម្មសាមគ្គីរីកចម្រើន និងសហគមន៍កសិកម្មអភិវឌ្ឍមានជ័យ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។