ការចុះទស្សនៈកិច្ចសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ចេញ​ផ្សាយ ២៨ មីនា ២០១៩
244

ថ្ងៃពុធ ០៧ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ៖ លោកប្រធាន និង មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី សហការជាមួយអង្គការសេដាក បានដឹកនាំកសិករចំនួន ០៨ រូប ទៅទស្សនៈកិច្ចសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានជួបសម្ភាសន៍ជាមួយកសិករឈ្មោះ តាយ ទៀន នៅភូមិទី២ ឃុំដាំរី ក្រុងបាឡុក ខេត្តឡាំដុង អំពីផលិតកម្មដំណាំបន្លែ ( ស្ពៃក្តោប សាលាដ ស្ពៃក្រញ៉ាញ់ ត្រសក់ សណ្តែកកួរ ជី ស្ពៃខ្មៅ ស្លឹកខ្ទឹម ផ្ទី ) ដោយបានសិក្សាអំពី បច្ចេកទេសរៀបចំដី បច្ចេកទេសដាំដុះ ការគ្រប់គ្រងកត្តាចង្រៃ ការប្រើប្រាស់ជី ការប្រមូលផល និងការបញ្ជូនផលិតផលទៅទីកាន់ទីផ្សារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter