ការចុះជួបជាមួយកសិករដាំស្វាយចន្ទីអំពីការធ្វើពិដាសម្រាប់ផ្សព្វផ្សាយដល់កសិករ
ចេញ​ផ្សាយ ២៨ មីនា ២០១៩
250

ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ៖ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអង្គការហេក្សកម្ពុជាបានចុះជួបជាមួយកសិករដាំស្វាយចន្ទីដើម្បីពិភាក្សាអំពីការធ្វើពិដាសម្រាប់ផ្សព្វផ្សាយដល់កសិករដែលបានដាំ និងមិនទាន់ដាំឲ្យដឹងអំពីអត្ថប្រយោជន៍នៃការដាំស្វាយចន្ទីបំបៅ(M23) ធៀបនឹងការដាំស្វាយចន្ទីកូនបណ្តុះ លទ្ធផលនៃការពិភាក្សាទទួលបាន៖
១.ប្រៀបធៀបដើមស្វាយចន្ទីដែលដាំដោយកូនបណ្តុះ និងដើមស្វាយចន្ទីដាំដោយកូនបំបៅ(M23)(អាយុ២ឆ្នាំដូចគ្នា)(ដាក់ជារូបភាព)
២.ប្រៀបធៀប ផ្លែ ផ្កា ស្វាយចន្ទីដាំដោយកូនបណ្តុះ និងស្វាយចន្ទីដាំដោយកូនបំបៅ(M23)(ដាក់ជារូបភាព)
៣.ប្រៀបធៀប ទំហំគ្រាប់ស្វាយចន្ទីដាំដោយកូនបណ្តុះ និងដាំដោយកូនបំបៅ(M23)(ដាក់ជារូបភាព)
៤.ប្រៀបធៀបតម្លៃនៃការលក់គ្រាប់ស្វាយចន្ទីដាំដោយកូនបណ្តុះ និងដាំដោយកូនបំបៅ(M23)
ការប្រជុំពិភាក្សានេះដែរធ្វើនៅភូមិ អូរតេ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបចំនួន ១៨នាក់ ក្នុងនោះមានស្រ្តីចំនួន ០២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter